ប្រធានក្រុមប្រឹក្សាខេត្តកែប​ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់​ក្រុម​ប្រឹក្សា​ខេត្ត

ចែករំលែក៖

ខេត្ត​កែប​៖​ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​ អាណត្តិទី៣​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ ក្រោមវត្តមានលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។

ក្នុងនាមប្រធាន​ ដឹកនាំនៃកិច្ចប្រជុំនេះលោក សំ សារីន​ បានលើកយកនូវរបៀបវារៈចំនួន៤ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តរួមមាន ៖
១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ ៩រោច ខែទុតិយាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

២- សេចក្តីព្រាងរបាយការណ៍ ស្ដីពី សកម្មភាពសំខាន់ៗ ដែលបានអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី២៦ ដល់កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត។

៣- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត។

៤- បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះ​ ក៏មានការអញ្ចេីញចូលរួម​ពីសំណាក​លោក​ លោកស្រី​​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកាទីចាក់ការជំនាញសាលាខេត្ត​ មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print