ចិនអំពាវនាវឱ្យមានការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិកនិងណាតូនៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវឲ្យបើកការស្រាវជ្រាវ លើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិក និងណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឲ្យពលរដ្ឋរាប់សិបម៉ឺននាក់ស្លាប់ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី ១ខែកញ្ញាបានអំពាវនាវឲ្យបើកការស៊ើបអង្កេតលើករណីសម្លាប់ពលរដ្ឋស្លូតត្រង់ អាហ្វហ្គានីស្ថាន ក្នុងសង្គ្រាមបង្កឡើងដោយអាមេរិកនិងណាតូ។
សារព័ត៌មាន RT បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា «អ្នកដែលបង្កឲ្យមានបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងរយៈពេល២០ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺត្រូវតែទទួលខុសត្រូវ »។
អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា «ជីវិតរស់នៅនិងផលប្រយោជន៍របស់ពលរដ្ឋអាហ្វហ្គានីស្ថាន ចាំបាច់ទទួលបានការការពារ ។ នោះជាបញ្ហាផ្លូវច្បាប់របស់អន្តរជាតិ យុត្តិធម៌ និងការរីកចម្រើនលើវិស័យសិទ្ធិមនុស្ស»។
តាមការប្រកាសរបស់ក្រសួងការបរទេសចិន មានពលរដ្ឋស្លូតត្រង់អាហ្វហ្គានីស្ថាន ប្រមាណ៤៧ពាន់នាក់ស្លាប់ ក្នុងសង្គ្រាមប្រដាប់អាវុធនាខែមេសាឆ្នាំ២០២០ ក្រោយពេលអាមេរិកនិងក្រុមតាលីបង់បានចុះកិច្ចព្រមព្រៀងសន្តិភាព។
តាមតួលេខស្តីពី ចំនួនពលរដ្ឋអហ្វហ្គានីស្ថានស្លាប់ ក្នុងសង្គ្រាម របស់អាមេរិកនិងណាតូនៅអាហ្វហ្គានីស្ថានបានប្រកាសជាលើកដំបូង នៅឆ្នាំ ២០១០ បន្ទាប់ពី WikiLeaks ធ្វើឲ្យបែកធ្លាយឯកសារ ៩១.០០០ទំព័រ ដែលបានទាញយកពីម៉ាស៊ីនកំព្យូទ័រមេរបស់យោធាអាមេរិក។ ឯកសារដែលបានបែកធ្លាយបង្ហាញឲ្យឃើញថា មានករណីសម្លាប់ពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយករណីមិនបានរំលឹកដល់នៅក្នុងរបាយការណ៍របស់អាមេរិកនិងណាតូស្តីពីសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះឡើយ បង្កការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋ។
ក្រៅពីពលរដ្ឋស្លាប់រាប់សិបពាន់នាក់នៅមាន ពលរដ្ឋរាប់លាននាក់ទៀតបានភៀសខ្លួនចោលផ្ទះសម្បែងទៅកាន់ប្រទេសជិតខាងគេចចេញពីសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សង្គ្រាមដែលអាមេរិកនិងសម្ព័ន្ធមិត្តបង្កឡើង មិនបានជួយអ្វីដល់ពលរដ្ឋអាហ្វហ្គានីស្ថាននោះឡើយ ហើយក្រោយរយៈពេល២០ឆ្នាំ អាមេរិកដកទាហានចេញ អាហ្វហ្គានីស្ថានកាន់តែអាក្រក់ជាងមុនទៅទៀត ហើយក្រុមតាលីបង់ឡើងកាន់អំណាចវិញដដែល ។ ចំណែកពលរដ្ឋអាហ្វហ្គានីស្ថានត្រូវភៀសខ្លួនចេញពីប្រទេសសាជាថ្មី៕ ដោយ៖សាធី


អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbin។ រូបភាព៖ SCMP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print