ទីក្រុងញូវយ៉កប្រកាសអាសន្នពីគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្រោយពីមានព្យុះ Ida(មានវីដេអូ)

ចែករំលែក៖

នេះជាលើកទីមួយហើយដែលក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បានប្រកាសអាសន្នពីគ្រោះទឹកជំនន់។ តាមការព្យាករមានភ្លៀងធ្លាក់ខ្លាំងដែលមានកម្រិតចាប់ពី៧៦-១២៧មិល្លីម៉ែត្រក្នុងមួយម៉ោង ។ នៅថ្ងៃទី១ ខែកញ្ញា ក្រសួងព្យាករណ៍អាកាសធាតុអាមេរិកបានប្រកាសអាសន្នជាលើកដំបូងពីគ្រោះទឹកជំនន់នៅទីក្រុងញូវយ៉កនិងតំបន់ភាគខាងជើងរដ្ឋ New Jersey បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។ ការប្រកាសអាសន្នពីគ្រោះទឹកជំនន់នេះគឺមិនដែលកើតមាននៅទីក្រុងញូវយ៉កនោះឡើយ។ នេះគឺជាលើកទីមួយហើយដែលក្រសួងព្យាករណ៍អាកាសធាតុ អាមេរិកប្រកាសអាសន្ន ក្រោយពីមានការព្យាករពីកម្រិតទឹកភ្លៀងកើនឡើងខ្ពស់ដល់ទៅជាង១០០ មិល្លីម៉ែត្រ។ តាមការបញ្ជាក់របស់ក្រសួងព្យាករណ៍អាកាសធាតុ ស្ថានភាពពិតជាអាក្រក់ និងគ្រោះថ្នាក់ ហើយបានអំពាវនាវដល់ពលរដ្ឋស្វែងរកកន្លែងភៀសខ្លួនទៅកាន់តំបន់ខ្ពស់ដើម្បីបញ្ចៀសពីគ្រោះទឹកជំនន់។ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវថ្នល់ជាច្រើន បានលិចលង់ រថភ្លើងជាច្រើនត្រូវផ្អាកដោយសារតែដើមឈើបាក់រលំ។ តាមរូបភាពបង្ហាញឲ្យឃើញថា ស្ថានីយរថភ្លើង ផ្លូវថ្នល់ធំៗ ពហុកីឡដ្ឋាន …បានលិចលង់ដោយជំនន់ទឹកភ្លៀង។ ក្រសួងព្យាករណ៍អាកាសធាតុក៏បានព្រមានថា អាចនឹងមានខ្យល់កួចនៅតំបន់ Manhattan និង Bronx នៃទីក្រុងញូវយ៉ក ដោយអាចមានបំណែកបាក់បែកដែលខ្យល់កួចបង្កគ្រោះថ្នាក់។ ក្រៅពីនេះ ក៏អាចមានគ្រោះទឹកជំនន់និងដាច់ភ្លើងផងដែរ។ អភិបាលក្រុងញូវយ៉កលោក Bill de Blasio បានប្រកាសអាសន្នបន្ទាន់ ហើយអំពាវនាវដល់ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវត្រូវប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ស្វែងរកកន្លែងសុវត្ថិភាព។ អភិបាលក្រុង ញូវយ៉កបានចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានកម្រិតទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មាន ។ តាមតួលេខរបស់រដ្ឋាភិបាលទីក្រុងញូវយ៉ក មានពលរដ្ឋ១១ពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ពិសេសគឺនៅតំបន់ Bronx ៕ដោយ៖ធីរីណា

មនុស្សម្នារត់ចេញពីភ្លៀងនៅក្នុងតំបន់ Chelsea ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០១២ ខណៈព្យុះត្រូពិកអែលសារើឡើងនៅភាគheastសានដោយមានភ្លៀងធ្លាក់ខ្លាំងនិងការព្រមានពីទឹកជំនន់។ រូបថត៖(TIMOTHY A. CLARY / AFP).

រូបថត៖vietnamplus.vn.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print