រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយ សប្បុរសធម៌ជា ភេសជ្ជៈ ២៥០កេស ដើម្បីជួយឧបត្ថម្ភជីវភាព ពលរដ្ឋ រងគ្រោះ ពីមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួល អំណោយសប្បុរសធម៌ជាភេសជ្ជៈចំនួន ២៥០កេស ដើម្បី រដ្ឋបាលរាជធានីភ្នំពេញ យកបន្ដទៅ ជួយឧបត្ថម្ភ ជីវភាព ពលរដ្ឋ ដែលកំពុងរងគ្រោះពីមេរោគកូវីដ-១៩ ។
អំណោយដែលរដ្ឋបាលរាជធានីទទួលពី លោក HUANG QIYUAN អគ្គនាយក ក្រុមហ៊ុន មីងសឹង និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ (Covid-19)។ ពិធីប្រគល់ ទទួលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២១ ។
លោក ហួត ហៃ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋទាំងអស់ នៅរាជធានីភ្នំពេញសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖ លោកអគ្គនាយក និងលោកស្រី ដែលបានឧបត្ថម្ភ៖ ភេសជ្ជៈ ចំនួន២៥០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ Covid-19 ។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ផាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩(Covid-19)។
សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ
ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំ ពេញ និងប្រជាជនកម្ពុជាទាំងអស់៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print