យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរស់នៅស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកជុំគីរី ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុក៖ ស្រុកទឹកឈូ ស្រុកកំពង់ត្រាច និងស្រុកជុំគិរី ឲ្យបានជ្រាបថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ ស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើងទៅ ចាប់ផ្តើមពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ២រសៀល និង ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ តទៅចាប់ផ្តើមពេលព្រឹកចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១៧:០០នាទី នេះតទៅ (ដោយឈប់សម្រាកអាហារថ្ងៃត្រង់ម៉ោង១២:០០ ដល់ម៉ោង ១៤:០០នាទីរសៀល) ហើយពុំមានការឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ នោះឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីតាំងដែល បានរៀបរាប់ខាងលើ សូមយកមកជាមួយនូវឯកសារថតចម្លងដូចជា៖ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬសំបុត្រកំណើត ឬ សៀវភៅគ្រួសារ ឬលិខិតដែលមានបញ្ជាក់ពីអាជ្ញាធរឃុំ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើបណ្ណ័ចាក់វ៉ាក់សាំងជូន និងបញ្ចូល ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំង ហើយសូមប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ព្រមទាំងរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អប្រសើរប្រកបដោយសេចក្ដីថ្លៃថ្នូរ។

ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកន្លងមក អាចទៅចាក់បាននៅតាមទីតាំងណាមួយ ដែលនៅជិតផ្ទះរបស់លោកអ្នក។

រដ្ឋបាលខេត្តកំពត សង្ឃឹម និងជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ និង ចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពភាព និងរួមចំណែកទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

សូមជូនភ្ជាប់នូវទីតាំងចាក់វ៉ាក់សាំងដូចបានរៀបរាប់ក្នុងតារាងខាងក្រោម។ ចំពោះព័ត៌មានលំអិត សូមទាក់ទងផ្ទាល់ទៅទីតាំងចាក់វ៉ាក់សាំងនីមួយៗ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print