នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តលើកទី៣

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រី៥រូបផ្សេងទៀតបានឆ្លងផុតការបោះឆ្នោត ផ្តល់ទំនុកចិត្តក្នុងសភានាថ្ងៃទី៤ខែកញ្ញា ។ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ទទួលបានសន្លឹកឆ្នោតគាំទ្រ រហូតដល់ទៅ ២៦៤សំឡេង ចំណែកសន្លឹកឆ្នោតប្រឆាំងវិញមានតែ ២០៨ សំឡេងតែប៉ុណ្ណោះ ។ ជាមួយគ្នានោះដែរ ក្រុមប្រឆាំង ត្រូវការតែ ២៤២សំឡេងប៉ុណ្ណោះ ក្នុងចំណោម ៤៨២សំឡេងនឹងបង្ខំឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចានអូចា ចុះចេញពីតំណែង ។ នេះជាការបោះឆ្នោតផ្តល់ទំនុកចិត្តលើកទីបីហើយដែលនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចារួមផុតពីការបោះឆ្នោតទម្លាក់ ពាក់ព័ន្ធនឹងការរិះគន់យ៉ាងខ្លាំងពីក្រុងប្រឆាំង ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ នៅក្នុងប្រទេសថៃ ។ កាលពីសប្តាហ៍កន្លងកក្រុមប្រឆាំងបានផ្ញើលិខិតឡើងទៅកាន់រដ្ឋសភាស្នើងឲ្យបោះឆ្នោត លើទំនុកចិត្តចំពោះនាយករដ្ឋមន្ត្រីប្រាយុទ្ធ ក៏ដូចជាទាមទារឲ្យលោកលាលែងចេញពីតំណែង។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្មកើតឡើងប្រឆាំងរដ្ឋាភិបាល បង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ។ មកទល់ពេលនេះ ថៃមានករណីឆ្លងកូវីដ ១៩ កើនឡើងដល់ទៅ ១,២លាននាក់ និងស្លាប់ ជាង ១២ពាន់នាក់ ភាគច្រើនដោយការឆ្លងកូវីដ ១៩ថ្មីកាលពីខែមេសាឆ្នាំ២០២១។ រដ្ឋាភិបាលថៃបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ប៉ុន្តែមកទល់ពេលនេះមានពលរដ្ឋត្រឹមតែ ១៣%ប៉ុណ្ណោះ ទទួលបានការចាក់វ៉ាក់សាំងរួចរាល់៕ដោយ៖ធីរីណា

នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាជាមួយរដ្ឋមន្ត្រីនៅអគាររដ្ឋាភិបាលក្នុងទីក្រុងបាងកកនៅថ្ងៃទី ៣០ ខែមីនា។ ប្រភព៖Reuters.

...

នាយករដ្ឋមន្ត្រីថៃប្រាយុទ្ធចាន់អូចា។ រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print