Update៖ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់នៅក្បែរមាត់អូរកម្ពុជា-ថៃ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរស៤នាក់សង្ស័យនាំគ្នាពួនសេពគ្រឿងញៀន ឃើញបញ្ជារការភូមិដើរល្បាតចំស្មានថាគេមកចាប់ នាំគ្នា​លោតទំលាក់ទឹកអូរព្រំដែលង់ស្លាប់ម្នាក់កាលពីម៉ោង១នឹង៣៥នាទីសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពរងគ្រោះមានឈ្មោះ យឿន សាវុធ ​ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅនៅមិនប្រាកដ។ ចំណែកបុរស៣នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណព្រោះសមត្ថកិច្ចកំពុងសួរនាំ។

​ប្រភពបញ្ជាក់ថា មុនកើតហេតុមានកម្លាំងបញ្ជាការភូមិបានដើរល្បាតទៅចំណុចកើតហេតុព្រោះទីតាំងនោះគីជាកន្លែងព្រៃងាយស្រួលក្មេងស្ទាវសេពគ្រឿងញៀន និងបទល្មើសឆ្លងដែន បានឃើញបុរស៤នាក់កំពុងលិបលហាក់បីដូចជាភ័យស្លន់ស្លោពេលកម្លាំងបញ្ជាការពារភូមិសួរនាំពួកគេបានឆ្លើយថា មានមនុស្សលង់ទឹកស្លាប់ពេលនោះបញ្ជាការភូមិបានឲ្យចុះរ៉ាវរកក៏ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃពិតមែន។

ក្រោយពីកម្លាំងយកសាកសពឡើងលើគោកបានពិនិត្យកន្លែងកើតហេតុគេប្រទះឃើញមានដបនិងទុយោដែលជាប្រដាប់សេពគ្រឿងញៀននិងបានឃាត់ខ្លួនបុរស៣នាក់ដែលជាបក្ខពួកយកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំករណីខាងលើ​។

ពាក់ពន្ធរឿងរ៉ាវខាងលើនេះលោកនាយរងប៉ុស្ដ៍ប៉ោយប៉ែត មាស ម៉េងហ៊ួង បានប្រាប់ថា សាកសពបុរសរួបនោះក្រោយពីសមត្ថកិច្ចជំនាញនិងគ្រួរពេទ្យប៉ោយប៉ែត១ ធ្វើកោសល្យវិច្ច័យរួចរាល់ទៅលើដងខ្លួនដោយមិនមានស្លាកស្នាមពាកពន្ធ័នឹងអំពើរឃាត្តកម្មឡើយដោយពួកគេនាំគ្នាសំងំពួនសេពគ្រឿងញៀននៅចំណុចខាងលើពេលឃើញកម្លាំងបញ្ជារកាពារភូមិពួកគេស្មានថា ចាប់ក៏នាំគ្នាលោតទឹកអូរព្រំដែនតែចៃដន្យសពរងគ្រោះមិនចេះហែលទឹកទើបលង់ទឹកស្លាប់ព្រោះនៅចំណុចនោះទឹកអូរជ្រៅ។

សពរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុក្ឋនៅក្នុងវត្តបាលិលេយ្យរងចាំសាច់ញ្ញាតិមកយកទៅធ្វើបុណ្យតាមប្របៃណីយ៍ខ្មែរ៕

c6c99661-b9bd-4cd9-b20c-8f1124f475aa

cdba0da5-0ffe-4e24-8959-2822b24662a0

33c7a33c-6da9-4427-b32d-66a68d7dc6a1

ដោយ៖ វណ្ណា

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print