ខេត្តសៀមរាប, រស់នៅតាមបែបគន្លងថ្មី
នេះជាកម្មវិធីសម្ពោធទី២ ក្នុងរយៈពេលជាង២ឆ្នាំនេះ បន្ទាប់ពីសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានរៀបចំស្របតាមបរិបទកូវីដ១៩ ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ដោយយើងបានរក្សាអនាម័យ លាងដៃ ពាក់ម៉ាស រក្សាគន្លាតសុវត្ថិភាព និងរៀនរស់ជាមួយកូវីដ១៩។ នេះជាថ្លែងដោយ ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។
លោកបានថ្លែងថា, សូមអរគុណក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់នូវ ពិធីប្រកាសសេចក្តីសម្រេច «ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាពក្រុមការងារយុវជននៃគណបក្សខេត្ត ផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត សមាសភាពក្រុមការងារយុវជនគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក ទាំង១២ ទូទាំងខេត្តសៀមរាប និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្នាក់ការយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត»។
លោក ទៀ សីហា បានលើកឡើងថា, ការដាក់សម្ពោធនូវស្នាក់ការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តនេះ ក៏គឺជាព្រឹត្តិការណ៍មួយ ដែលបានកត់សម្គាល់ និងបានចារទុកនៅក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តរបស់យើង ដែលទទួលបាននូវសមិទ្ធិផលថ្មីមួយទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងនយោបាយឈ្នះ ឈ្នះ ។
លោក ទៀ សីហា ច្រើនលើកទិសស្លោកថា, យុវជន_ជាសរសរទ្រូងរបស់ជាតិ_ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច_សង្គម__និងការការពាររាល់សមិទ្ធិផលសង្គម _ភាពរឹងមាំរបស់យុវជនកម្ពុជា_ជាតំណាងឱ្យអនាគតដ៏រុងរឿងរបស់ជាតិ”
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕
ដោយ, សុខ ខេមរា