អភិបាលខេត្តបន្ទាយមានជ័យរិៈគន់ចំៗ ទៅលើប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ពុករលួយ និងគ្មានភាពទទួលខុសត្រូវ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មិនមែនត្រឹមតែលើកទី១ទេ ដែលគាត់គ្មានចរិកជាអ្នកដឹកនាំ ប្រកបដោយការទទួលត្រូវ គឺកើតមានញឹកញាប់ រហូតដល់ប្រជាពលរដ្ឋរអ៊ូរទាំ ។ នេះជាការលើកឡើងរបស់ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ នៅលើហ្វេសប៊ុកផ្លូវការរបស់លោក ។

សូមបញ្ជាក់ថា, ​អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានរិៈគន់ចំៗទៅលើប្រធានមន្ទីរពេទ្យបង្អែកខេត្ត បន្ទាយមានជ័យ មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ដែលមាន លោកចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន ដែលមិនយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ទោះមានអាការ:ធ្ងន់ក៏ដោយ ក៏បង្ខំបញ្ជាប្រាប់អ្នកជំងឺថាជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនទើបធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។ សូមជម្រាបជូនថា, ការរិៈគន់ចំៗទៅលើប្រធានមន្ទីរពេទ្យខេត្តនេះ បានធ្វើឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ខណៈពេលដែលលោកអភិបាលខេត្ត បានចុះសាកសួរសុខទុក្ខ និងបរិច្ចាគឈាមផ្ទាល់ខ្លួនរបស់លោក ដើម្បីជួយសង្រ្គោះលោកវរសេនីយ៍ទោ អិន លីអាន ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ។
នៅលើគណនីហ្វេសប៊ុក របស់លោក អ៊ុំរាត្រី បានសរសេរថា៖ ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ថ្ងៃទី០៤ ខែកញ្ញា  ខ្ញុំបានបរិច្ចាគឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ  ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។
លោកសរសេរបន្តថា, តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោកចន្ទ័ វុឌ្ឍីណាវុធជាប្រធាន។
ទាក់ទិននឹងករណីខាងលើនេះ មជ្ឈដ្ឋានទូទៅកំពុងចាំមើល ថាតើលោកឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ មានចំណាត់ការយ៉ាងណាដែរទៅលើលោកលោកចន្ទ័ វុឌ្ឍីណាវុធ ដែលជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ដែលមានការរិៈគន់ពីលោកអភិបាលខេត្ត
រួមទាំងប្រជាពលរដ្ឋផងដែរនោះ។
សូមរំលឹកផងដែរថា, សូម្បីតែអភិបាលខេត្ត ឃើញផ្ទាល់ភ្នែក នឹងជួបប្រទះដោយខ្លួនឯងចំពោះគ្រូពេទ្យដែលគ្មានសីលធម៌ បែបនេះ ហើយក៏បង្ហោះសារជាសាធារណៈជូនដល់ជនរួមជាតិទៅហើយ ? ចុះទំរាំប្រជាពលរដ្ឋក្រីក្រ អ្នកជំងឺដែលគ្មានលទ្ធភាព ក៏ដូចជាអ្នកជំងឺខ្លះ ខ្វះថវិកាមួយចំនួនដើម្បីយកមកបំពេញតម្រូវការប្រធានមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ហើយប្រធានមន្ទីរពេទ្យមិនពិនិត្យព្យាបាលនោះ តើពួកគាត់ឈឺចាប់មានទំហំធំបែបណា ? នេះជាធាតុពិត នៃជ្រុងមួយក្នុងសង្គម ដែលត្រូវតែមានការកែទម្រង់ លើការអនុវត្តវិធានរដ្ឋបាលចំពោះបុគ្គលអសីលធម៌បែបនេះ ។
បើអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងពីធាតុពិតជាក់ស្ដែងបែបនេះខុសហើយ តើវាសនា លោកប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នឹងទៅជាយ៉ាងណា ទុក ឬដកចេញ !!! ៕

...


ដោយ, វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print