ខ្សែប្រយុទ្ធMohamed Salah ទាមទារថ្លៃឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យសម្រាប់កុងត្រាថ្មី

ចែករំលែក៖

កីឡាករMohamed Salahខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool បានទាមទារថ្លៃឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យសម្រាប់កុងត្រាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារពត័មាន Daily Mirror

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំសញ្ជាតិអេហ្ស៊ីបរូបនេះនៅសល់កុងត្រារយះពេល២ឆ្នាំជាមួយនឹងក្រុមហង្សក្រហម ហើយពេលនេះលោកគ្រូបង្វឹកJurgen Klopp ក៏ព្យាយាមចង Salahឲនៅបន្តទៀតខណៈដែលមានការចាប់អារម្មណ៏ខ្លាំងពីក្លិប Real Madrid និងParis Saint-Germain។

កីឡាករសំខាន់ៗបីរូប Van Dijk, Trent Alexander-Arnold និង Jordan Henderson បានសម្រេចចិត្តចុះកិច្ចសន្យារយះពេលវែងលេងឲ្យក្រុម Liverpoolបន្តទៀត។ លោក  Jurgen Klopp បានថ្លែងថា “Mohamed Salahពិតជាកីឡាករល្អនៅពេលបច្ចុប្បន្ន ដោយបានបង្ហាញពីការខិតខំតាំងពីចាប់ផ្តើមមកកាន់ទីនេះ។ ទាក់ទងទៅនឹងកុងត្រាថ្មីវិញ ពួកយើងកំពុងតែពិភាក្សាគ្នាហើយបើមានលទ្ធផលយ៉ាងណានោះពួកយើងនឹងប្រាប់អ្នកទាំងអស់គ្នាវិញ។”

Mohamed Salahទទួលបានប្រាក់ឈ្នួលលើសគេទៅហើយនៅក្នុងក្រុម Liverpool ហើយប្រសិនបើរូបគេទទួលបានកុងត្រាថ្មីជាមួយនឹងប្រាក់ឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យមែននោះ Salah នឹងក្លាយទៅកីឡាករទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តក្លិបហង្សក្រហម ខណៈដែលខ្សែការពារ Van Dijkទទួលបានតែ២២ម៉ឺនផោនក្នុងមួយអាទិត្យប៉ុណ្ណោះសម្រាប់កិច្ចសន្យាថ្មីរបស់គាត់។

ប្រភពៈ dailymail

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print