ខេត្តសៀមរាប, សំណាងហើយ ឡានចតហើយចូលហូបកាហ្វេមិនមានគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះកើតនៅក្រុង-ខេតសៀមរាប ខណៈមានភ្លៀងធ្លាក់ លាយឡំ ខ្យល់កន្ត្រាក់ផងនោះ។
ជាបឋម ! តាមប្រភពបានអោយដឹងថា, ព្រឹកមុិញនេះវេលាម៉ោងប្រមាណ ១០និង២០នាទីថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០២១ នៅចំណុច ជិតហាងកាហ្វេប្រោន ខាងកើតជាប់មាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីដើមឈើ ១ដើមរំលំបាក់ សង្កត់លើរថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាកឆេវរ៉ាលេត ពណ៍ស ស្លាកលេខ 2AQ 3258 បណ្តាលអោយខូចខាតធ្ងន់ធ្ងរ តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ទោះជាយ៉ាងណាក៍ដោយខណះនេះសមត្ថកិច្ចកំពុងអន្តរាគមន៍។
សូមបញ្ជាក់ថា, ចាប់ពីថ្ងៃទី៦ -១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ មានផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមជំនន់ទឹកភ្លៀង ! នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១
នៃសេចក្តីជូនដំណឹងបន្ថែម ស្ដីពី ស្ថានភាពធាតុអាកាស ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពី ថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈប្រែប្រួលគួរ អោយកត់សម្គាល់ ។ មូលហេតុដោយមានឥទ្ធិពលកើតឡើងបួនស្របគ្នានោះគឺ :
– ជ្រលងសម្ពាធទាបឥណ្ឌ
– ប្រព័ទ្ធសម្ពាធទាប ( ITCZ) អូសកាត់លើកម្ពុជា – សម្ពាធទាប១០០៦ហិតូប៉ាស្កល់នៅចំពីលើ
-ខ្យល់សមុទ្រ Breeze និងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ
-លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា នឹងមានស្ថានភាពដូចខាងក្រោម ៖ ១- តំបន់វាលទំនាប ៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ។ និងអាចប្រឈមនិងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ។
២-បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែកនិងជួរភ្នំក្រវាញ ៖ ផ្ទៃមេឃអួរអាប់មានពពក ច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយប៉ាយស្ទើរគ្រប់ទីកន្លង ។
៣- តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ ៖ មេឃអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមាន កម្ពស់មធ្យម។និងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ។ ដោយឡែក នៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ Storm Surge ។
៤- ស្ថានភាព នៃទឹកទន្លេមេគង្គ ៖ បន្តឡើងជាបន្តបន្ទាប់ ។
អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើសូមសាធារណជននិងប្រជានេសាទអ្នកដំណើរទាំងអស់មាន ការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕
ដោយ, សុខ ខេមរា