ភ្នំពេញ, នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី៦ ខែកញ្ញា ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥២៨នាក់ (ឆ្លងសហគមន៌: ៣៤០ និង នាំចូល: ១៨៨) និងមានជាសះស្បេីយ ៤៤៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៥៨២៨ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩១១៣១នាក់ និង ស្លាប់ថ្មី ១៣នាក់ សរុបស្លាប់ ១៩៧០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2146505 ស្មេីនឹង 127012 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សុខ ខេមរា