សេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសលើកទី២ ខេត្តសៀមរាបសម្រាប់កុមារអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី ១២ ឆ្នាំទៅក្រោម១៨ឆ្នាំ បានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១(ស៊ីណូវ៉ាក់) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅខេត្តសៀមរាប មេត្តាជ្រាបថា ៖
១. កាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ បញ្ជាក់៖ រយៈពេលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ ត្រូវមានរយៈពេលចន្លោះពី១៥ថ្ងៃ ទៅ២៨ថ្ងៃ (មិនអោយ ហួស២៨ថ្ងៃក្រោយចាក់ដូសទី១) នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែល លោក លោកស្រី លោកឧកញ៉ា អ្នក ឧកញ៉ា លោក-លោកស្រី និងបងប្អូនទាំងអស់បាននាំកូនទៅចាក់កាលពីដូស ទី១ កន្លងមក ។

២. យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ និងម៉ោង១៤:០០នាទីរសៀល ដល់ម៉ោង១៦:៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ)។

៣. ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន។

៤. ករណីមកយឺតលើសពី២៨ថ្ងៃបន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ បានទេ។

៥. ប្រសិនបើមិនបានចាក់ដួសទី២ទេ នោះនឹងមិនមានអង្គបដិបក្ខប្រាណ(Antibxxy) ដើម្បីទប់ទល់ជាមួយវីរុសកូវីដ-១៩ ទេ។

៦. ទោះបីចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print