សង្ស័យអុជធូបសែនថ្ងៃសីលបង្កជាអគ្គិភ័យឆេះផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះវិហារចិនមួយកន្លែងដែលគេសង្ស័យថាបណ្ដាលមកពីអុជធូបសែនថ្ងៃសីលហើយម្ចាស់ទីតាំងបានបិទទ្វារ រួចចេញទៅក្រៅ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋបានចូលទៅអុជទៀនធូបនៅក្នុងវិហារចិនខាងលើ ហើយបន្ទាប់មកម្ចាស់ទីតាំងបានបិទទ្វារ រួចក៏ចេញទៅក្រៅបាត់ទៅ។ លុះបន្តិចក្រោយមកស្រាប់តែមានផ្សែងហុយចេញពីក្នុងព្រះវិហារចិននោះ ទើបប្រជាពលរដ្ឋដែលនៅជិតខាងបានទំនាក់ទំនងទៅសមត្ថកិច្ចឱ្យមកជួយធ្វើអន្តរាគមន៍។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ ដោយបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡានទើបអគ្គិភ័យនេះរលត់ទៅវិញ។

ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ និងមិនមានការឆាបឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលនៅជិតខាងនោះឡើយ គ្រាន់តែខូចខាតសម្ភារមួយចំនួនដែលនៅក្នុងវិហារប៉ុណ្ណោះ៕

...

ដោយ៖និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print