Coleman Stewart បំបែកឯតទគ្គកម្មពិភពលោកហែលទឹកចម្ងាយ១០០ម៉ែត្រ

ចែករំលែក៖

កីឡាករហែលទឹកអាមេរិក Coleman Stewart បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការហែលទឹកចម្ងាយ១០០ម៉ែត្រកាលពីថ្ងៃអាទិត្យនៅក្នុងការប្រកួតលើកទី២នៃការប្រកួតកីឡាហែលទឹកអន្តរជាតិនៅទីក្រុងណាបល។

 

 

Stewart បានប្រើពេលវេលា៤៨.៣៣វិនាទីដោយអាចបំបែកឯតទគ្គកម្មពិភពលោកមុនក្នុងពេលវេលា៤៨.៥៨វិនាទីដែលកំណត់ដោយ Kliment Kolesnikov នៅខែវិច្ឆិកា ឆ្នាំ២០២០។ ការបំបែកកំណត់ត្រានេះបានកើតឡើងបន្ទាប់ពីកីឡាករវ័យ ២៣ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មអាមេរិចក្នុងការហែលទឹក៤គុណ១០០ ខណៈដែលគាត់បានដឹកនាំក្រុមរបស់គាត់ឈ្មោះ Cali Condors ដោយប្រើពេល៤៨.៩១វិនាទី ។

 

 

កីឡាករ Caeleb Dressel ក៏បានវិលត្រលប់មកប្រណាំងវិញបន្ទាប់ពីឈ្នះមេដាយមាសចំនួន៥ក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូនៅរដូវក្តៅនេះ។ ថ្វីត្បិតតែ Dressel បានឈ្នះការសាកល្បងហែលសេរីចម្ងាយ១០០ម៉ែត្រ, វិញ្ញាសាឯកត្តជន១០០ម៉ែត្រ និងវិញ្ញាសាចម្រុះក៏ដោយ ប៉ុន្តែគាត់បានចាញ់កីឡាករ Takeshi Kawamoto ក្នុងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ៕ (រូបភាព ៖ MARCA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print