ភ្នំពេញ, នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០៣១ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន
កម្មវត្ថុ ៖ ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។
យោង ៖ លិខិតលេខ៦៩១ ខន/០១៩ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្ដាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នោះ សូមលើកទៅពេល ក្រោយវិញ។
អាស្រ័យហេតុនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ។ សូម សម្តេច ឯកឧត្តម លោកជំទាវ មេត្តាទទួលនូវសេចក្តីគោរពពីខ្ញុំ៕
ដោយ, សុខ ខេមរា