រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលត្រូវបានផ្តល់ដោយ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន(Union Media ASEAN-UMA)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលត្រូវបានផ្តល់ដោយ សហព័ន្ធអ្នកសារព័ត៌មានអាស៊ាន(Union Media ASEAN-UMA)។

ពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ដែលបានផ្តល់ជូន សម្តេចតេជោ នាពេលនេះ គឺបានបានបង្ហាញនូវការទទួលស្គាល់ជាសាកលចំពោះស្នាដៃនៃបុព្វហេតុកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍន៌ប្រទេសកម្ពុជាពីក្រោមសូន្យរហូតមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន គឺបានបើកសិទ្ឋិសេរីភាពដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាព័ត៌មាន Online រាប់រយ រួមទាំងបណ្តាញទូរទស្សន៍ជាង ២០ដែលកំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ជូនប្រជាពលរដ្ឋ។

សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ពេញចិត្តចំពោះលំហូរព័ត៌មានបានដោយសេរី ប្រកបដោយជំនឿទុកចិត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ដល់អ្នកសារព័ត៌មាន រួមទាំងការអនុញ្ញាតឱ្យអ្នកសារព័ត៌មានទទួលបាននូវព័ត៌មានពីគ្រប់ស្ថាប័នសាធារណៈ។

សម្តេចតេជោ ហ៊ុន សែន អរគុណ និងពេញចិត្តទទួលយកនូវពានរង្វាន់សន្តិភាព និងការអភិវឌ្ឍនេះ ដែលឆ្លុះបញ្ចាំងពីការពិតសំរាប់ប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់នូវឧបសគ្គនិងសង្រ្គាមជាច្រើនឆ្នាំកន្លងមក។ ប៉ុន្តែពេលនេះទទួលបាននូវការរីកចម្រើនគួជាទីមោទនៈ។ សម្តេចតេជោ ក៏បានរំលឹកពីរបបខ្មែរក្រហមដែលពេលនោះប្រជាពលរដ្ឋកម្ពុជាគ្មានសិទ្ឋិអ្វីទាំងអស់ គឺអន់ជាសត្វធាតុទៅទៀតដែលវាមាន សិទ្ឋិការពារកូនចៅវា តែចំពោះប្រជាពលរដ្ឋរួមទាំងរូប សម្តេចតេជោ ផ្ទាល់សូមបីតែសពកូនក៏មិនមានសិទ្ឋិយកទៅកប់ដែរ នេះគឺជាការពិត។ ក្រោយពីប្រទេសជាតិបានរំដោះផុតពីរបបខ្មែរក្រហម នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ គឺកម្ពុជាបានរួចផុតពីរបបដ៏ខ្មៅងងឹតនោះ ជាពិសេសក្រោមគោលនយោបាយ ឈ្នះឈ្នះ កម្ពុជាបានទទួលនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ជាមួយសិទ្ឋិសេរីភាពគ្រប់យ៉ាង។

ចំពោះ UMA អាស៊ាន និងអ្នកសិក្សាស្រាវជ្រាវសាកល គឺបានចាត់ទុក សម្តេចតេជោ ជាអ្នក ប្រជាធិបតេយ្យ តែចំពោះបក្សប្រឆាំងគឺចាត់ទុកសម្តេចជាជនផ្តាច់ការ។ តែការពិត សម្តេចតេជោ មិនបានបំបិទសិទ្ឋិសេរីភាពសារព័ត៌មាន និងការបញ្ចេញយោបល់ ដូចបណ្តាអ្នកនិយាយ និងអ្នកវិភាគមួយចំនួនវាយប្រហារនោះឡើយ។ បច្ចុប្បន្នកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសារព័ត៌នេះ ក្នុងនោះទូរទស្សន៍មានរហូតដល់ទៅជា២០ប៉ុស្តិ៍ រួមទាំងវិទ្យុ និងសារព័ត៌មានតាម Online ផ្សេងទៀតប្រមាណជាង៨០០ ។

ដើម្បីឲ្យកាន់តែមានភាពស្និទ្ឋស្នាលខ្លាំងឡើង សម្តេចតេជោ ហ៊ុន សែន បានឯកភាពជួបជុំទទួល ទានអាហារពិភាក្សា ជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស ក្នុង១ឆ្នាំម្តងៗ។ សម្តេចតេជោ បានផ្តាំទៅដល់បុគ្គល និងអ្នកនយោបាយមួយចំនួនកុំឱ្យចោទថា សម្តេចបានទិញទឹកចិត្តអ្នកសារព័ត៌មានឱ្យសោះ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានផ្តាំទៅអ្នកសារព័ត៌ជាតិ និងអន្តរជាតិថា បើចង់ឲ្យគេជឿលើព័ត៌មានរបស់ខ្លួន ត្រូវសរសេរឲ្យពិត កុំចេះតែនិយាយ សរសេរដោយគ្មានហេតុផលមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ។

“ពានរង្វាន់សន្តិភាព និង ការអភិវឌ្ឍ” គឺជានិមិត្តរូបឱ្យអ្នកសារព័ត៌មានជំនាន់ក្រោយនិងប្រព័ន្ធផ្សព្វ ផ្សាយទាំងអស់បានចងចាំ និងតបស្នងទៅនិងស្នាដៃ សម្តេចតេជោ ដែលបានខិតខំសាងឡើង និងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ ក្នុ្ងងការចូលរួមពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការទទួល និងចែកចាយព័ត៌មានដែលគ្មានគ្រោះថ្នាក់ដល់សន្តិសុខជាតិ ក៏ដូចជាប្រទេសក្នុងតំបន់ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕

12495135_985097474872083_8627520312354699345_n

12512413_985097571538740_6644488180250541537_n

12670665_985105791537918_2236122272066170744_n

12670666_985097471538750_2380222016118276085_n

12919637_985106031537894_2577583959479848465_n

12919829_985097568205407_8167063440993036740_n

12919914_985097588205405_6734095014669746656_n

12920262_985105868204577_161788030815188187_n

12920455_985097518205412_7501809054106024876_n

12923307_985105964871234_5989111963587387383_n

12924401_985097468205417_7543007331390402667_n

12924460_985097174872113_2011629632620470386_n

12924460_985097521538745_2800118334875752279_n

12928409_985097711538726_3370166005260800274_n

12932864_985105788204585_6076269206677142572_n

12932999_985097524872078_7354771189808195375_n

10644967_985106161537881_2221659956129417474_n

12108084_985105874871243_3398661302699183454_n

12321366_985105818204582_7041123433333376890_n

12376866_985106034871227_9105143371457269678_n

12417735_985097708205393_892210062085609250_n

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print