លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចុះពិនិត្យស្ថានភាពពេលមានភ្លៀងលិចនៅតាមផ្លូវ តាមប្រឡាយ និងតំបន់មួយចំនួនក្នុងសង្កាត់ទាំង៦

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសកម្ពុជាបានរងអាកាសធាតុសម្ពាធទាប ដោយក្នុងនោះនៅរាជធានីភ្នំពេញមានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុកជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ ធ្វើឱ្យទឹកភ្លៀងស្ទះហូរមិនទាន់នៅតំបន់មួយចំនួន។ ដោយឡែកនៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខនារសៀលថ្ងៃទី០៧កញ្ញា២០២១នេះ លោក ម៉ូវ ម៉ា
និត អភិបាលខណ្ឌសែនសុខ ដែលទើបនឹងបន្តអាណត្តិទី២ រួមនិឹងក្រុមការងារខណ្ឌបានចុះពិនិត្យស្ថានភាពទីតាំងលិចទឹកនៅតាមផ្លូវ តាមប្រឡាយ និងតំបន់មួយចំនួនក្នុងសង្កាត់ទាំង៦ និងដើម្បីដោះស្រាយភ្លាមៗកុំឱ្យទឹកលិចផ្ទះប្រជាពលរដ្ឋ និងឱ្យទឹកហូរបានឆាប់រហ័ស និងមិនឱ្យមានការកកស្ទះចរាចរណ៍តាមផ្លូវសាធារណៈ ដោយលោកអភិបាលខណ្ឌបានដាក់ឱ្យកម្លាំងចុះកាយស្តារអណ្តូងលូ កាយសំរាម ដាក់គ្រឿងចក្រជីកកាយបង្ហូរទឹក ស្តារប្រឡាយ ព្រមទាំងដាក់កម្លាំងនគរបាល កម្លាំងសណ្តាប់ធ្នាប់ជួយសម្រួលចរាចរណ៍នៅតាមផ្លូវសំខាន់ៗដែលមានការកកស្ទះទៀតផង ជាពិសេសលោកបានបញ្ជាដល់ចៅសង្កាត់ទាំង៦ ឱ្យតាមដានស្ថានភាពទឹកនៅក្នុងមូលដ្ឋានរៀងៗខ្លួន និងឱ្យរាយការណ៍ដោះស្រាយភ្លាមៗបន្តទៀត។ នេះគឺជាការដឹកនាំដោយមានការទទួលខុសត្រូវចំពោះតួនាទីភារកិច្ច ដោយធ្វើដើម្បីមូលដ្ឋាន ធ្វើដើម្បីប្រជាជន៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print