ភ្នំពេញ, នាព្រឹកថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណកម្មកាទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងលោកស្រី បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅសាលសិក្ខាសាលាបណ្ណាល័យខាងត្បូង វិមានព្រឹទ្ធសភា។
សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៦,៣៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៥,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា “កម្ពុជាកែសម្រួលយុទ្ធសាស្ត្រ និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួនជាថ្មី” ដោយលើកឡើងថា, ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទុះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្រប់ដណ្តប់នៃការចាក់ វ៉ាក់សាំងខ្ពស់ និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន គំរាម កំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ដែលយើងពិបាក ដឹង។ ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹង យុទ្ធសាស្ត្រផ្អែកលើភស្តុតាង និងផ្ដោតលើគោលដៅជាក់លាក់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់សង្គម និងការពារប្រជាពលរដ្ឋរបស់ខ្លួន៕
ដោយ, សិលា