ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ យកសំណាកមនុស្សចំនួន៤៨នាក់រកឃេីញវិជ្ជមាន៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ បានសហការជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩​ បានចុះយកសំណាកបងប្អូនកម្មករ​ កម្មការិនី​ដែលស្នាក់នៅបន្ទប់ជួលក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ចំនួន៤៨នាក់​ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ចំនួន៧នាក់​ និងរង់ចាំធ្វើតេស្តរកជំងឺបំប្លែងថ្មីប្រភេទDalta​ បន្តទៀត។
លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងបានឱ្យដឹងថា​ មុននឹងក្រុមគ្រូពេទ្យឈានដល់ការចុះយកសំណាកបងប្អូនដែលស្នាក់នៅបន្ទប់ជួលខាងលេី​ គឺមានបុរសម្នាក់ដែលស្នាក់នៅបន្ទប់ជួលលេខ១០៣​ វិជ្ជមានជំងឺប្រភេទថ្មីDalta ក្រោយពីក្រុមគ្រូពេទ្យយកទៅព្យាបាល​រួច​ទេី​បបន្តចុះមកយកសំណាកប្រពន្ធកូននិងបងប្អូនដែលស្នាក់នៅបន្ទប់ជួលក្បែរៗនោះចំនួន៤៨នាក់ទៀត​ ។
លោកបន្តថា​ ក្រោយពីតេស្តរួចជាលទ្ធផលរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៧នាក់​ ស្រី៤នាក់​ ហេីយបានយកទៅព្យាបាលបន្ត​និងរង់ចាំធ្វើតេស្តរកជំងឺបំប្លែងថ្មីDalta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេាះ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print