ពលករខ្មែរប្រុស-ស្រី១៥នាក់ត្រូវយោធាថៃឃាត់ខ្លួនខណ:លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត÷កម្លាំងយោធាថៃបានឃាត់ខ្លួនពលករខ្មែរប្រុស ស្រីចំនួន១៥នាក់ដែលមានបំណងលួចឆ្លងដែនទៅថៃក្នុងដំណាក់កាលដែលសមត្ថកិច្ចនិងជំនាញកំពុងទប់ស្កាត់ការីករាលដាលcovid-19កាល
ពីវេលាម៉ោង០៥និង៤៥នាទីថ្ងៃទី១១កញ្ញា២០២១ ។
សេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានថៃថា កម្លាំងទាហានឈរជើងក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនទី១២ និងទាហានកងកម្លាំងទាបូរផា បានស្កាត់ចាប់បានពលករខ្មែរចំនួន១៥នាក់ ក្នុងនោះប្រុស៦នឹងស្រី៩នាក់ នៅបរិវេណចំការដំឡូង ភូមិខៅ លូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។
សេចក្ដីរាយការបញ្ជាក់ថា ខណៈដែលសមត្ថកិច្ចដាក់ប៉ុស្តិ៍ស្កាត់ រហូតបានប្រទះឃើញរថយន្តប៊ិកអាប់ វីហ្គោ
ព៌ណស មួយគ្រឿង កំពុងដឹកពលករខ្មែរជាច្រើននាក់។ នៅពេលនោះសមត្ថកិច្ចសុំត្រួតពិនិត្យ បែរជាក្រុមជួញដូរមនុស្សមិនសហការ និងព្យាយាមបើករថយន្តរត់គេច ហើយបានបើកគៀរម៉ូតូរបស់សមត្ថកិច្ចដែលបើកដេញតាម បណ្ដាលឲ្យម៉ូតូខូចខាតធ្ងន់ធ្ងរ តែមិនមានអ្នករងរបួសទេ។ បន្ទាប់មកអ្នកបើករថយន្តមានឱកាស់បើករត់គេច តែនៅគេចមិនរួចពីសមត្ថកិច្ចដដែល ហើយបានឃាត់ខ្លួនបាននាំពលករខ្មែរទាំងនោះទៅសួរចម្លើយ ដើម្បីចង់ដឹងពីបណ្ដាញដែលនាំពលករមកក្នុងប្រទេសថៃ នឹងធ្វើកំណត់ហេតុចាប់ខ្លួន។ ជាមួយនេះសមត្ថកិច្ចថៃរកឃើញថា ពលករខ្មែរទាំងអស់ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងអស់គ្នារួចហើយ ទើបព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសថៃ នឹងមានចំនួនកាន់តែច្រើនឡើងៗ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីដ-១៩ ចាប់ផ្ដើមធូរស្រាលជាបន្តបន្ទាប់នោះ៕


ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print