ខេត្តត្បូងឃ្មុំ ៖ លោក ជា ណារ៉ុន អភិបាលនៃគណៈអភិបាលក្រុងសួងបានអោយដឹងថា រយៈពេល ១១ថ្ងៃចុងក្រោយនេះ (០១/០៩/២០២១ ដល់ ១១/០៩/២០២១) ក្រុងសួងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០៧នាក់ ក្នុងនោះអ្នកក្នុងក្រុង ២៦៧នាក់ ក្រៅក្រុង ១៤០នាក់ ផ្តើមចេញពីការរកឃើញកម្មករធ្វើការនៅសិប្បកម្មទិញអេតចាយ77 ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ដែលតួលេខនេះមានអត្រាខ្ពស់មិនធ្លាប់មានចាប់តាំងពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះបងប្អូនជាអាជីវករលក់ដូរក្នុង និងក្រៅផ្សារសួងបានតេស្តរហ័សរកឃើញវិជ្ជមានជាបន្តបន្ទាប់ក្នុងចំនួនច្រើន ជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃការឆ្លងរីករាលដាលដ៏លឿនខ្លាំងនេះ។
សូមបងប្អូនអាជីវករ ប្រជាពលរដ្ឋមានការជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ មេត្តារួសរាន់ទៅយកសំណាកនៅទីតាំងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ជាបន្ទាន់ ដើម្បីបង្ការសុខភាព និងអាយុជីវិតខ្លួនឯងពីការប្រល័យមេរោគកាចសាហាវកូវីដ-១៩ ៕
ដោយ៖ វណ្ណៈ