ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូធុនធំម៉ាក,M-SIazក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តហាយលេនឌ័រកំពុងបត់ឆ្លងផ្លូវពីចំហៀងកៀបជាប់និងកង់រថយន្តបណ្តាលរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០ នាទីយប់ថ្ងៃទី ១២ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខស្ថានទូតជប៉ុនតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាលេនឌ័រមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AB-1380ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវ ខណ:បត់មកដល់កណ្តាលផ្លូវក៍មាន ម៉ូតូធុនធំមួយគ្រឿងម៉ាក,M-SIazពណ៍ខ្មៅលាយលឿងពាក់ស្លាកលេខភ្នំពេញ1,IK-6001ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បុកចំហៀងរថយន្តផ្នែកខាងស្ដាំកង់មុខកៀបជាប់រងការខូតខាតយ៉ាងដំណំ ។ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាដោយសម្របសម្រួលគ្នា តែមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ