ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាអាវ PPE ចំនួន០៨កេស ស្មើ ១៨០អាវ ដែលឧបត្ថម្ភ ដែលឧបត្ថម្ភដោយនគរបាលការិយាល័យជំនាញចំណុះផែនការងារអន្តោរប្ប្រវេសន៍ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានមានប្រសាសន៍ថ អំណោយទាំងនេះជាការចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេស ដើម្បីឲ្យមន្ត្រីនគរ បាលការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានសម្ភារៈគ្រប់គ្រាន់ក្នុងពេលចុះប្រតិបត្តិការយកសំណាកពិនិត្យវីរុសកូវីដ-១៩ ដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ គ្រប់បណ្តាអង្គភាព ចំណុះស្នងការដ្ឋានឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរបស់ក្រសក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ត្រី បន្តថា ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីនគរបាលក្នុងផែនការងារអន្តោរប្រវសេន៍ ក៏ដូចជាលោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង ដឹកនាំក្នុងផែន ដែលបានយកចិត្តទុកដាក់និងឧបត្ថម្ភជាសម្ភារៈ(អាវ PPE) ចំនួន០៨កេសស្មើនឹង១៨០អាវ ដល់មន្ត្រីនគរបាលនៃការិយាល័យសុខាភិបាល សមសម្រាប់ម្រើក្នុងប្រតិបត្តិការចុះយកសំណាកពិនិត្យវីរុសកូវីដ-១៩ ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង០៤នៅជួរមុខ ក៏ដូចជាកម្លាំងនគរបាលតាមការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលផងដែរ។
លោកសូមប្រសិទ្ធពរជ័យដល់នាយនគរបាលនិងពលនគរបាល ទងអស់ សូមប្រកបដោយ អាយ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕