គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២២

ចែករំលែក៖

ភ្នំពេញ​​៖​ លោកឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. អមដំណើរដោយ លោកឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជាប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នទូក-កាណូត របស់កងឯកភាព កងអនុសេនាធំ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ លេខ ៧២២ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ការហ្វឹកហ្វឺនមានរយៈពេល ៤៩ថ្ងៃ ស្មើនឹង ៣៤៣ម៉ោង មានមុខវិជ្ជា អប់រំចិត្តសាស្ត្រហ្វឹកហ្វឺនយោធា ហែលទឹកសង្គ្រោះដោយខ្លួនទទេរ និងប្រើប្រាស់សម្ភារៈ ហ្វឹកហ្វឺនជំនាញបច្ចេកទេសបើកទូកស្មាច់ និងរបៀបសង្គ្រោះបឋមជាដើម។

ក្រោយការហ្វឹកហ្វឺននេះ សិក្ខាកាមមានសមត្ថភាពស្ទាត់ជំនាញ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដូចជា គ្រោះទឹកជំនន់ រាំងស្ងួត រលំបាក់អគារ គ្រោះថ្នាក់ចរាចរ អគ្គីភ័យ។ល។

សូមជម្រាបថា​ លោក​ ច័ន្ទ លំផាត់ អនុប្រធាន គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី១០ ខែកញ្ញាថ្មីៗនេះ បានដឹកនាំមន្រ្តី ចូលរួមពិធីប្រគល់សម្ភាររុករកសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៣ យោធភូមិភាគទី៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។​

សម្ភារទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ លេខ ៧០៣ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលមានកម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា​ សម្ភរៈសង្គ្រោះមានដូចជា៖ ទូកម៉ាស៊ីនស្មាច់ចំនួន ១០គ្រឿង, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោបូមទឹក៤០, តង់ចល័ត ២០តង់, វិទ្យុទាក់ទង ២គ្រឿង, ខ្សែពួរ ១០០ម៉ែត្រ, បាឡូដាក់សម្ភារៈ ២០សម្រាប់, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, ឯកសណ្ឋាន ៣៤០ឈុត, មួកសុវត្ថិភាព ១២០មួក, មួកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១២០មួក, ពិលសម្រាប់មួកសុវត្ថិភាព ១២០គ្រឿង, ពិលដៃ ១០គ្រឿង, អាវពោង ២០០សម្រាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print