ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ១៥-២១ ខែកញ្ញា ឆ្នាំ២០២១) ព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយ កាត់លើ ប្រទេសភូមា, ថៃ, ឡាវ និងវៀតណាម។ បន្ទាប់ពីនោះ នៅថ្ងៃទី១៧-២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សា
– អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សា
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
. តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សា
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សា
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុង ប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ៕
ដោយ៖ ជ្រោយពេជ្រ