លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​៖ សមត្ថកិច្ច​តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ប៉ុស្តិ៍ ត្រូវ​យកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ ឱ្យ​បានឆាប់រហ័សជូនប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការ​បញ្ជាក់​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ មួយរយៈពេលចុងក្រោយនេះ​ ដោយអនុវត្តតាមការណែនាំ​ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ សង្កេតឃេីញថា​ សមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាល​ខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលនៅជិតប្រជាពលរដ្ឋ​ ភាគច្រេីនបានបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ​ ដូចជាការទទួលពាក្យបណ្តឹង​ ការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យ​ ការយកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ បានឆាប់រហ័សជូនប្រជាពលរដ្ឋ​ ។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ស្នងការ​ បានបញ្ជាក់បន្ថែមថា​ ទោះជាយ៉ាងណា​ ក៏នៅតែមានមន្ត្រីមួយចំនួនតូច​ នៅតែអនុវត្តការងារខាងលេីមិនទាន់បានល្អនៅឡេីយ​ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ​ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋ​នោះទេ​ ។

ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ​ ដេីម្បីដោះស្រាយ​ និងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ​ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ​ និងប្រគល់ជូនគាត់ភ្លាមៗផងដែ​រ​។

ដោយ​ឡែក​បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ​ ប្រេីប្រាស់ពាក្យសម្តី​ កាយវិការមិនសមរម្យ​ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយាវខ្លាំង​ ដោយទទួលយកឯកសារពីប្រជាពលរដ្ឋ​ហេីយ យកទៅទុកចោល​ បាត់​ …ហេីយមិនបានធ្វេីទាន់ពេលវេលាជូនប្រជាពលរដ្ឋ​ សូមទាក់ទងមកលេខ​ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print