លោក ឃួង ស្រេង៖ សាលា​រៀន​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ឡើង​វិញ​​ បន្ទាប់​ពី​ផ្អាកជាង៧ខែ​កន្លង​មក​ ប៉ុន្ដែត្រូវប្រតិបត្ដិស្ដង់ដារSOP

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងឱកាសចុះពិនិត្យ និងបើកឲ្យដំណើការរៀនជានិមិត្ដរូប ៣សាលា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖
សិស្សានុសិស្ស​ បេីអត់មាន​បណ្ណចាក់​វ៉ាក់​សាំង​ទេ​មិនអនុញ្ញាតឱ្យចូលរៀនឡេីយ។
​ នៅ​ព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ​ លោក​ ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ​បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញចំនួន​៣សាលាជាបន្តបន្ទាប់​គ្នាក្នុង​ពេលតែមួយ​ដែលជានិមិត្តរូបបេីកឱ្យដំណេីរការសាលារៀនទាំងអស់ក្នុង​រាជធានីភ្នំពេញ​​ គឺទី១​នឹងអញ្ជេីញទៅវិទ្យាល័យស៊ីសុវត្ថិ, ទី២ វិទ្យាល័យចតុមុខ និង​ទី៣អញ្ជើញ​ទៅ​វិទ្យាល័យICS ក្នុង​ខណ្ឌ​ដូនពេញ​ ។
​ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និងតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា​ គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅរាជធានីភ្នំពេញដែលត្រូវបើកដំណើរការឡើងវិញនៅថ្ងៃនេះ មានចំនួនសរុប២២៧ទីតាំង (គ្រឹះស្ថានសាធារណៈ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន១៥៩ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨ នាក់ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print