សមត្ថកិច្ចឃាត់ខ្លួនជនសង័្សយប្រុសស្រី ២នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង÷កម្លាំងបង្រ្កាបគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងសហការជាមួយកម្លាំង នគរបាលស្រុកបវេលបានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ១ករណីក្នុងបទល្មើសជាក់ ស្ដែង ដោយឃាត់ជនសង្ស័យ២នាក់ និងរឹបអូសថ្នាំញៀនបានមួយចំនួន ។
សមត្ថកិច្ចបានបានឲ្យដឹងថាប្រតិបត្តិការនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់គឺ ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន) ។
និងឈ្មោះ ស៊ឹម លីយ៉ា ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)។

រីឯវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លា.សចំនួន ៤ថង់ ជាប្រភេទសារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក ICE ។
-ថ្នាំគ្រាប់រាងមូលសំប៉ែតមានសរសេអក្សរបរ ទេសWY ចំនួន ០៧គ្រាប់ មានសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា
-រថយន្តម៉ាកTOYOTA PRIUS ពណ៌សឆ្នាំ 20 04ស្លាកលេខ2AN ភ្នំពេញ 9733ចំនួន០ ១គ្រឿង-ទូរស័ព្ទដែចំនួន០២គ្រឿង(ចាស់)។
សមត្ថកិច្ចឲ្យដឹងទៀតថា វត្ថុតាងនិងជនសង្ស័យខាងលើត្រូវសមត្ថកិច្ចនគរបាលស្រុកបវេលកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print