អាជ្ញាធរជាតិអប្សរា​ ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរជាតិអប្សរា​ បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ពន្ធកំាជណ្តើច្រាំងកសិន្ធុរខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្តដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។​ នេះបេី​តាមការបញ្ជាក់ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២១។

ក្រសួង​វប្បធម៌​ បានបញ្ជាក់បន្ថែមថា​ បេី​តាមលោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ​ បានឱ្យដឹងថា គម្រោងជួសជុលនេះមានប្រវែងសរុប២០០ម៉ែត្រដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។

សូមរំឭកថា ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអុីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា៕ដោយ​៖សហការី​

...

ប្រភពព័ត៌មាន​ពី៖នាយកដ្ឋានផ្សព្វផ្សាយ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print