កម្លាំង​ជំនាញ​ការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បន្តធ្វេីការ​ហ្វឹកហាត់​ជំនាញដល់មន្រ្តីប្រចាំគោលដៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖​​ លោកវរសេនីយ៍ទោ​ ជូ លាងអេង​ នាយរងការិ​យាល័យ​ ដោយទទួលបានបទបញ្ជារបស់លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៅព្រឹកថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យដែលប្រចាំការគោលដៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ធ្វេីការ​ហ្វឹកហាត់​ជំនាញជួយសង្គ្រោះប្រជាពលរដ្ឋ​ ដោយនៅក្នុងនោះ​ មានការបំពាក់បំពង់ខ្យល់អុកស៊ីសែនដែលហៅថា SCBA និងប្រើប្រាស់ម៉ូទ័រហែកទ្វារក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលផ្ទះជាប់សោរទ្វារមិនអាចធ្វើការបើកចេញបាន រឺក៏ហែកទ្វាររថយន្ត ដើម្បីយកមនុស្សដែលជាប់ក្នុងរថយន្តផងដែរ។

លោកវរសេនីយ៍ទោ ជូ លាងអេង​ នាយរងការិ​យាល័យ​ ក៏បានពាំនាំពាក្យសម្ដីរបស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ផ្ញើដល់មន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

ដោយក្នុងនោះ លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ក៏បានប្រាប់ឲ្យមន្ត្រីជំនាញពន្លត់អគ្គិភ័យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ នឹងត្រូវចេះប្រើពាក្យសំដីសមរម្យដាក់ប្រជាពលរដ្ឋជានិច្ច។

លោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នាផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print