ខេត្តកំពង់ចាម ៖ លោកឧតមរមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារយកអំណោយដ៏ថ្លៃថ្លាលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាថវិកាចំនួន ៤០,០០០,០០០រៀល ប្រគល់ជូន លោក ឧត្ដមសេនីយ៍ទោ អុិន សុីដារ៉ា មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ២១ ដេីម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ការសាងសង់អាគារថ្មីហ្វឹកហ្វឺនយោធា ។
ពិធីនេះធ្វើឡើងនៅកងពលតូចថ្មេីរជេីងលេខ២១ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ និងអមដំណើរដោយលោកស្នងការរង លោកនាយការិយាល័យ និងសហការីមួយចំនួនទៀត និង មានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរងកងពល និងសមាជិកសមាជិកាពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
...
ដោយ៖ វណ្ណៈ