វត្តព្រៃឆ្លាក់ មានអ្នកវិជ្ជមាន មេរោគកូវីដ១៩ បំប្លែងថ្មី Delta បានទៅ និងតូបលក់សាច់អាំងឃុំជ្រៃធំ សូមបងប្អូនដែលពាក់ពន្ធ័មេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅវត្តព្រៃឆ្លាក់ មានអ្នកវិជ្ជមាន មេរោគកូវីដ-១៩ បំប្លែងថ្មី Delta បានទៅ និងតូបលក់សាច់អាំងឃុំជ្រៃធំ សូមបងប្អូនដែលពាក់ពន្ធ័មេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ទៅ
វត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ដោយសារតែ
មូលហេតុ មាន អ្នកវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta  បានទៅវត្តថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១សូមបងប្អូនដែលពាក់ពន្ធ័មេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។

មានស្រ្តីឈ្មោះ វ៉ា វ៉ាន់លីដា អាយុ ២៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែកនិងទីតាំង
តូបលក់សាច់អាំង គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩   (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ៕

ដោយ៖ យឹម សុថាន

...

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print