​រថយន្ត​កុងតឺន័រ​ពន្លះ​ម៉ូតូ​វី​វ៉ា​ពីក្រោយ​លាន់​ដូច​រន្ទះ​អូស​ជិត​២០​ម៉ែត្រ​របួសធ្ងន់​សន្លប់​ឈឹង​នៅ​ក្រុង​ស្វាយ​រៀង​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​ពន្លះ​ជាមួយ​ម៉ូតូ​វី​វ៉ា​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល​ធ្ងន់​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ចំណុច​ផ្លូវ​កោង​ខាង​មុខ​ទីស្នាក់ការ​កាកបាទក្រហមកម្ពុជា​ សាខា​ខេត្តស្វាយរៀង​ ស្ថិត​នៅ​ភូមិ​សួន​ថ្មី​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​

​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​សុខ​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រូប​គោ​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ រង​របួស​បែកក្បាល​ពីក្រោយ​ធ្ងន់​ និង​ដាច់​មេជើង​ និង​ម្រាមជើង​ខាងស្តាំ​ រលាត់​ដៃជើង​ដងខ្លួន​សន្លប់​នៅ​ក្នុង​ថ្លុកឈាម​ ។​

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 1F1345​ បើកបរ​ពី​ទឹ​ស​ខាងកើត​ទៅ​លិច​ (​ចេញពី​ដេប៉ូ​ឈើ​ភូមិ​បាក់​រនាស់​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​)​ មក​ផ្ទះ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3A7452​ សណ្តោង​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 4A​ 0178​ បើក​ស្រប​ទឹ​ស​គ្នា​ពី​កើតមក​លិច​ដែរ​ បើក​យ៉ាង​លឿន​ដល់​ចំណុច​ផ្លូវ​កោង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៉ើ​ជាង​១០​ម៉ែត្រ​ទៅ​បុក​បង្គោល​ថ្ម​

​បង្ហាញ​ចរាចរណ៍​រួច​ខ្ទាត​មក​ចូល​រថយន្ត​វិញ​ អូស​ម៉ូតូ​ និង​មនុស្ស​ជិត​១០​ម៉ែត្រ​ ទើប​របូត​ចេញ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ រីឯ​ម៉ូតូ​ខូ​ខាត​យ៉ាងដំណំ​ ។​

​រីឯ​អ្នក​បើករថយន្ត​បាន​បើក​ទៅ​មុខ​ចំងាយ​៤​គីឡូម៉ែត្រ​ ទើប​នគរបាល​ស្ទាក់​ចាប់​បាន​នៅ​ខាង​មុខ​ប៉ុស្តិ៍​ ស្ថិត​នៅ​ភូមិ​ទទា​ សង្កាត់​ចេក​ ក្រុង​ស្វា​រៀង​ ។​ សមត្ថកិច្ច​បន្ត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​មូលហេតុ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ៕

20160330_190519

20160330_190609

FB_IMG_1459340265058

FB_IMG_1459340309009

20160330_193740

ដោយ៖ យឹ​ម​ សុ​ថា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print