អភិបាលខេត្តតាកែវ៖​ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់អាក្រោម ១២ឆ្នាំ នៅភូមិសាស្រ្តខេត្ត

ចែករំលែក៖

ខេត្ត​តាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ អភិបាលរងខេត្ត មន្ត្រីរាជការពាក់ព័ន្ធ និងកងកម្លាំងទាំងបី នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារ ចាប់ពីអាយុ ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ ដែលកំពុងរាតត្បាតជាសកល ។

មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗកុមារ ដែលមានអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ឆ្នាំ ដោយបានដាក់ចេញយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែល សម្ដេចបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីការពារជីវិតប្រជាជននៅទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តតាកែវ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់​អាណាព្យាបាល របស់កុមារដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ចាក់អត្តសញ្ញាណ ដើម្បីធានា​អះអាង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print