ជនរងគ្រោះម្នាក់ត្រូវក្រុមចោរឆក់យកកាបូបបានសម្រេច ហើយបានត្រឹមតែមកដាក់ពាក្យបណ្ដឹង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមចោរដៃរហ័សមានគ្នា៥នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ៈ០០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នៅចំណុចម្តុំសួនក្តាន់ពីរមុខក្រសួងការពារជាតិ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់កំពុងជិះម៉ូតូម៉ាក់ធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1GU-0110 ក្នុងទិសដៅពីលិចទៅកើត ដោយធ្វើដំណើរមកពីទិញបន្លែនៅផ្សារដើមគ មានលុយក្នុងកាបូបប្រហែល២លានរៀល, ទូរស័ព្ទមួយគ្រឿងនិងសម្ភារមួយចំនួនទៀត ត្រូវបានក្រុមចោរមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូចំនួន ៣គ្រឿង មានម៉ូតូម៉ាក Nex ពណ៌ស ម៉ូតូស្គូពី ពណ៌ស និងម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់យកកាបូបពីរូបគាត់រួចហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ទៅ ។

ក្រោយកើតហេតុស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print