ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ស្តេចម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន៣០០០$ ជូនដល់កាកបាទក្រហមកម្ពុជា ប្រចាំត្រីមាសទី២(មេសា ឧសភា មិថុនា) សម្រាប់ជាជំនួយមនុស្សធម៌ ដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម និងជួយជនរងគ្រោះដែលជាប្រជានុរាស្ត្ររបស់ព្រះអង្គ តាមរយៈសម្តេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ៕
...