ឡាវបិទខណ្ឌជាច្រើនក្នុងទីក្រុងវៀងច័ន្ទន៍ ទប់ស្កាត់ការផ្ទុះកូវីដ-១៩ទ្រង់ទ្រាយធំ

ចែករំលែក៖

រដ្ឋាភិបាលឡាវ នៅយប់ថ្ងៃទី១៨ ខែកញ្ញា បានប្រកាសថា តាមសំណើរបស់អភិបាលរដ្ឋធានីវៀងច័ន្ទន៍ រដ្ឋាភិបាលសម្រេចបិទខណ្ឌចំនួន៤ និងផ្នែកមួយចំនួននៃរដ្ឋ៣ផ្សេងទៀត ត្រូវបិទខ្ពស់ចាប់ពីម៉ោង ០ ថ្ងៃទី១៩ខែកញ្ញា ដល់ម៉ោង ២៤ថ្ងៃទី៣០ខែកញ្ញា។

សកម្មភាពខាងលើគឺធ្វើនៅក្រោយពេលរកឃើញករណីឆ្លងកូវីដ -១៩ ក្នុងទីក្រុងវៀងច័ន្ទន៍កើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែពលរដ្ឋមិនអនុវត្តតឹងតែងនូវវិធានការទប់ស្កាត់កូវីដ -១៩ នៅតែប្រមូលផ្តុំគ្នា។ នៅថ្ងៃទី១៨ខែកញ្ញារដ្ឋធានីវៀងច័ន្ទន៍បានរកឃើញករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ២៤៧នាក់នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការផ្ទុះកូវីដ -១៩ទ្រង់ទ្រាយធំ ។ ទាំងនោះហើយបានបានជារដ្ឋាភិបាលសម្រេចបិទទីតាំងដែលមានករណីឆ្លងច្រើន។
រដ្ឋាភិបាលឡាវបានសម្រេចបិទខណ្ឌចំនួន៤ ដូចជា ខណ្ឌ Chanthabouly, Sikhottabong, Sisattanakនិង Xaysettha ។ ចំណែកខណ្ឌ៣ផ្សេងទៀតក៏ត្រូវហាមគោចរផងដែរ។ បណ្តារោងចក្រនៅតំបន់បិទខ្ទប់ក៏ត្រូវបិទទ្វារ លើកលែងតែរោងចក្រដែលអនុវត្តគ្រប់លក្ខខណ្ឌដែលរដ្ឋាភិបាលបានដាក់ចេញ។
ក្នុងពេលបិទខ្ទប់ អ្នកដែលបំពានច្បាប់នឹងរងនូវការពិន័យធ្ងន់ អាចកើនឡើងដល់ជិត១ពាន់ដុល្លារ ។ ការរិឹតត្បិតយ៉ាងតឹងតែងគឺដើម្បីទប់ស្កាត់ការឆ្លងក្នុងរដ្ឋធានីវៀងច័ន្ធន៍ដែលមានសញ្ញាឆ្លងកើនឡើងខ្ពស់ ។ ទីក្រុងវៀងច័ន្ទន៍មានគម្រោងបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន និងកន្លែងធ្វើតេស្ត ជូនពលរដ្ឋឲ្យបានលឿនបំផុត៕ដោយ៖ធីរីណា

...

នៅតាមដងផ្លូវមួយក្នុងទីក្រុងវៀងចន្ទន៍ប្រទេសឡាវថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២១ មុនពេលដាក់បំរាមគោចរពេលយប់ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ រូបថត៖ THX/VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print