ខេត្តត្បូងឃ្មុំ ៖ សេពគ្រឿងស្រវឹងវាអាចធ្វើឱ្យយើងសប្បាយ ឬក៏ធ្វើឱ្យយើងកើតទុក្ខ នាំបញ្ហាមិនអាចឱ្យយើងដឹងមុន។ ពោលឱ្យងាយយល់គឺប្រតិកម្មរហ័សគ្រប់រឿង ។ ទម្លាប់បែបនេះ គឺកេីតមានមេរៀនរាប់មិនអស់មកហើយ ដោយអ្នកខ្លះចូលពេទ្យ និងអ្នកទៀតចូលគុកឬក៏អាចឈានដល់ស្លាប់ក៏មានដែរ ។
ជាក់ស្ដែងដូចករណីផ្តេីមឡេីងដោយសារគ្រឿងស្រវឹងមួយនេះ គឺជនប្រមឹកខាងលើពេលផឹកស្រាស្រវឹងជោកជាំហេីយបានដេីររករឿងអ្នកដទៃ បង្កជម្លោះជាមួយអ្នកមានបំណងល្អដែលរារាំងមិនឱ្យបង្កទំនាស់ តែទីបំផុតត្រូវជនប្រមឹករូបនេះយកកន្ត្រៃចាក់ចំកបណ្តាលឱ្យស្លាប់យ៉ាងរន្ធត់បំផុត។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា អំពើឃោរឃៅនេះបង្កដោយឈ្មោះ ប៊ុនថា ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ដែលបានកេីតឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២:២០នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចឱ្យដឹងថា ជនល្មើសឈ្មោះ ប៊ុនថា ធឿនបានផឹកស្រាស្រវឹងជោកជាំ ហេីយដេីររករឿងអ្នកជិតខាង ។ នៅពេលនោះឈ្មោះមឿន ប៊ុនថេង ភេទប្រុស អាយុ៣៨ឆ្នាំ បានរា
រាំងនិងនិយាយណែនាំឱ្យទៅផ្ទះទៅកុំនៅរករឿងគេអ៊ីចឹង ។ លុះបន្តិចក្រោយមកឈ្មោះ ប៑ុនថា ធឿន បានត្រឡប់មកវិញ ហើយត្រូវឈ្មោះ មឿន ប៑ុនថេង ស្តីបន្ទោស ។ អ្នកទាំងពីរនាក់បានឈ្លោះប្រកែកគ្នាជាថ្មី ពេលនោះ មានឈ្មោះ យ៉ន សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ មឿន ប៑ុនថេង ក៏បានឃាត់និងស្តីបន្ទោសឱ្យឈ្មោះ ប៑ុនថា ធឿន ផងដែរ ។
ប្រភពព័ត៌មានបន្តថា ការទាស់ពាក្យសម្តីគ្នាចេះតែបន្ត ស្រាប់តែឈ្មោះ ប៑ុនថា ធឿន បានចូលទៅចាក់ឈ្មោះមឿន ប៑ុនថេងនិឹងកន្ត្រៃត្រូវចំគល់កខាងឆ្វេងបណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ។ ខណ:ដែលឈ្មោះ ប៑ុនថា ធឿន កំពុងធ្វើសកម្មភាពចាក់សម្លាប់ឈ្មោះ មឿន ប៑ុនថេង នោះត្រូវឈ្មោះ យ៉ន សំអ៑ាន ជាម្តាយបានឃើញហើយក៏ស្រែកឱ្យគេជួយ។ ពេលនោះមានឈ្មោះស្រី សុផា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃ ជនរងគ្រោះ និងឈ្មោះស្រេង ស្រុី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលនៅអង្គុយលេងក្បែរកន្លែងកើតហេតុបានឮ ក៏បានរត់ទៅមើលជនរងគ្រោះ ។ ចំណែកឈ្មោះ ស្រី សុផា បានរត់ទៅចាប់ឈ្មោះ ប៑ុនថា ធឿន ខណៈនោះឈ្មោះ ប៑ុនថា ធឿន បានប្រតាយប្រតប់គ្នាជាមួយឈ្មោះ ស្រី សុផា ហើយស្រី សុផា បានចាប់បោកឈ្មោះ ប៑ុនថា ធឿន ផ្តួលទៅត្រូវក្បាលនិឹងបង្គោលរបងឫស្សីបណ្តាលឱ្យបែកក្បាល ។
ក្រោយពីចាប់បានឈ្មោះ ប៑ុនថា ធឿន ហើយ ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចឱ្យជួយធ្វេីអន្តរាគមន៍ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៑ុនថា ធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមគោលការណ៍ឯកភាពពីលោកឧត្តមសេនីយ៍ស្នងការ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ ៖ វណ្ណ: