រដ្ឋាភិបាលថ្មីតាលីបង់បានអនុញ្ញាតឲ្យសិស្សប្រុសចូលរៀនឡើងវិញ ចំណែកសិស្សស្រីត្រូវឲ្យនៅផ្ទះមិនបានចូលរៀនសូត្រដូចអ្វីដែល
តាលីបង់បានប្រកាសនោះឡើយ។
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បណ្តាសាលារៀននៅក្នុងប្រទេសអាហ្វហ្គានីស្ថានសម្រាប់សិស្សប្រុស ចាប់ពីមធ្យមសិក្សាដល់វិទ្យាល័យ បានចាប់ផ្តើមចូលរៀនជាថ្មី ចំណែកសិស្សស្រីវិញត្រូវឲ្យនៅផ្ទះ។
គោលនយោបាយអបរំថ្មីរបស់តាលីបង់បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ស្ត្រីនិងកុមារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ដោយក្រុមតាលីបង់មិនបានផ្តល់តម្លាភាពក្នុងវិស័យអបរំនោះឡើយ។ ស្ត្រីត្រូវប្រឈមនឹងរឿងអយុត្តិធម៌ជាច្រើន។
ក្រុមតាលីបង់ធ្លាប់បានប្រកាសថា ក្រោមរដ្ឋកាលដឹកនាំជាថ្មី នឹងផ្តល់តម្លាភាពដល់ស្ត្រីអាហ្វហ្គានីស្ថាន។ ស្ត្រីទទួលបានសិទ្ធិទៅរៀននិងធ្វើការដូចបុរស។ ប៉ុន្តែក្រោយពេលឡើងកាន់អំណាចក្រុមតាលីបង់បានស្នើដល់ស្ត្រីឱ្យនៅផ្ទះ កំុទៅធ្វើការ រហូតដល់ស្ថានភាពអសន្តិសុខត្រូវបានធានា។
ពាក់ព័ន្ធនិឹងករណីខាងលើ សារព័ត៌មាន Bakhtar របស់អាហ្វហ្គានីស្ថានបានដកស្រង់សម្តីអ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid ដែលបានបញ្ជាក់ថា សាលាសម្រាប់សិស្សស្រីនឹងត្រូវបើកទ្វារក្នុងពេលឆាប់ៗខាងមុខ។ នៅពេលនេះមន្ត្រីអប់រំកំពុងតែពិភាក្សាដើម្បីរៀបចំថ្នាក់រៀនសមស្របដល់សិស្សស្រី៕ដោយ៖ធីរីណា
ប្រភពរូបថត៖BBC.