សមត្ថកិច្ចស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូនបានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅចំណុច ភូមិ ស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុក សំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឌី  វ៉ាន់ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ឈើទាល ឃុំ សិរីមានជ័យ ស្រុក សំពៅលូន ខេត្ត បាត់ដំបង និងដកហូតវត្ថុតាងគ្រឿងញៀន ប្រភេទគ្រាប់ពណ៍ស្លាទុំ  wyចំនួន១៩គ្រាប់  ម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា មីអូ ពណ៍ស-ខៀវ គ្មានស្លាកលេខ និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីកាត់ការបន្ត៕

IMG-20160331-WA0080

IMG-20160331-WA0078

IMG-20160331-WA0077

...


111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print