ស្រវឹងស្រាកាប់ប្រពន្ធស្លាប់ហើយទៅកាប់អ្នកជិតខាងពីរនាក់ឱ្យរបួសទៀតទើបរត់ទៅចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ បុរស​ម្នាក់ស្រវឹងស្រាជោកជាំបានយកពូថៅកាប់ប្រពន្ធបណ្តាលស្លាប់ក្រោយ​ពីមានទំនាស់ពាក្យ​សម្តីគ្នា ហើយបានបន្ត​ទៅ​កាប់អ្នកជិត ខាង២នាក់ទៀតរងរបួស រួចហើយទើបរត់ទៅ​ចងកសម្លាប់ខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០២១ នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ ជនបង្កមានឈ្មោះ ឆែម ទក ភេទប្រុស អាយុ​៣៤ឆ្នាំ។
តាមរបាយការណ៍​របស់សមត្ថកិច្ចបាន​ឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាន ចាន់ ជាប្រពន្ធជនបង្កកំពុងនៅផ្ទះ ហើយ​ក៏មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យជាប្តី។ ភ្លាមនោះជនសង្ស័យឈ្មោះ ឆែម ទក ដែលកំពុងស្រវឹងស្រាផងនោះបានស្ទុះទៅយកពូថៅកាប់ទៅលើប្រពន្ធត្រូវក្បាលផ្នែកខាងក្រោយ២ពូថៅបណ្តាលឲ្យស្លាប់ភ្លាមៗ។ បន្ទាប់មកជនសង្ស័យ បានដើរទៅកាប់ជនរងគ្រោះឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម៉ែត្រ ត្រូវចំក១ពូថៅបណ្តាលឲ្យរបួស ហើយ​ពេលនោះជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឃាន ឆាត ភេទប្រុស ក៏​ស្ទុះទៅជួយ ហើយក៏ត្រូវជនសង្ស័យកាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួសដែរ។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់ចេញទៅក្រោយផ្ទះគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុស្វែងរកចាប់ខ្លួនជនសង្ស័យ រហូតដល់ម៉ោង១០ថ្ងៃទី២០ ខែកញ្ញានេះ ទើបសមត្ថកិច្ចរកឃើញជនសង្ស័យចងកធ្វើអត្តឃាតនិឹងខ្សែនីឡុងនៅលើដើមព្រីងត្រង់ចំណុចព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល៥០០ម៉ែត្រ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print