បោះឆ្នោតសភារុស្ស៊ី សន្លឹកឆ្នោតជាង៦០%បានរាប់រួចរាល់ គណបក្សកាន់អំណាចជិតទទួលបានជ័យជម្នះ

ចែករំលែក៖

តាមតួលេខរបស់ គណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ី SIK បានប្រកាសនៅថ្ងៃទី ២០ខែកញ្ញា ក្រោយការរាប់សន្លឹកឆ្នោតបាន ជាង ៦០% ក្នុងការបោះឆ្នោតសភា គណបក្សឯកភាពជាតិកាន់អំណាចទទួលបានការគាំទ្ររហូតដល់ទៅ ៤៧,១៦%គឺជិតឈានដល់ជ័យជម្នះ។
ជាមួយគ្នានេះដែរគណបក្សសាធារណរដ្ឋសហភាពស៊ូវៀតKPRF ទទួលបានការគាំទ្រ ២០,៨៩% ឈរលំដាប់ទីពីរ ក្នុងការការប្រកួតប្រជែងកៅអីតំណាងរាស្ត្រក្នុងសភា។ ចំណែកគណបក្សប្រជាធិបតេយ្យសេរី LDPR ទទួលបានការគាំទ្រ៧,៩% ។
ចំណែកគណបក្សផ្សេងទៀត មិនមានសំឡេងគាំទ្រគ្រប់គ្រាន់ លើសពី៥%ដើម្បីទទួលបានកៅអ៊ីតំណាងរាស្ត្រ ក្នុងសភា Duma ។
សភាជាតិរុស្ស៊ី ត្រូវបានបោះឆ្នោត តាមប្រព័ន្ធចម្រុះ ដោយតំណាងរាស្ត្រ ២២៥ នាក់ត្រូវបានជ្រើសរើសតាមបញ្ជីគណបក្សនិង ២២៥ នាក់ត្រូវបានជ្រើសរើសតាមមណ្ឌលដោយជ្រើសរើសបេក្ខជនតែមួយប៉ុណ្ណោះ ។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានាធិបតីពូទីន នឹងថ្លែងសុន្តរកថា នៅវេលាម៉ោង ១៧ ក្រោយលទ្ធផលបង្ហាញថាគណបក្ស ឯកភាពជាតិរុស្ស៊ីទទួលបានជ័យជម្នះ។ ពលរដ្ឋក្នុងទីក្រុងមូស្គូបានបោះឆ្នោតគាំទ្រលោកពូទីន ដោយពលរដ្ឋជឿជាក់ថា នឹងបង្កើនឥទ្ធិពលរបស់រុស្ស៊ីនៅលើពិភពលោកឡើងវិញ៕ដោយ៖ធីរីណា

ប្រភពរូបថត៖AAP.

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print