រុស្ស៊ីចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់ប្រហារនៅមហាវិទ្យាល័យបណ្តាលឲ្យមនុស្សស្លាប់និងរបួស១៨នាក់(មានវិដេអូ)

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ខ្មាន់កាំភ្លើងដែលបើកការវាយប្រហារទៅលើមហាវិទ្យាល័យ Perm ហើយបានបាញ់តដៃជាមួយប៉ូលិសធ្វើឱ្យរងរបួសធ្ងន់នោះត្រូវប៉ូលិសចាប់ខ្លួនបាន។

តំណាងគណៈកម្មការស្រាវជ្រាវរុស្ស៊ី លោក Svetlana Petrenko បានប្រកាសនៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២០ខែកញ្ញាថា ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនៅមហាវិទ្យាល័យ Perm គឺជានិស្សិតនៅក្នុងមហាវិទ្យាល័យនេះ។ ជនដៃដល់បានរងរបួសក្នុងពេលព្យាយាមបាញ់តបតជាមួយកម្លាំង ប៉ូលិស។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មានមនុស្ស៨នាក់ស្លាប់ និង ១០នាក់រងរបួសក្នុងការបាញ់ប្រហារខាងលើ។ យន្តហោះមួយគ្រឿង បានដឹកសម្ភារបរិក្ខារពេទ្យព្រមទាំងក្រុមគ្រូពេទ្យដោយបានបញ្ជូនពីទីក្រុងមូស្គូទៅកាន់មហាវិទ្យាល័យ Perm ។
ឃ្លីបវីដេអូបានបង្ហាញឱ្យឃើញថា មាននិស្សិតជាច្រើនបានលោតតាមបង្អួចអគារសាលារៀនដើម្បីគេចពីការបាញ់ប្រហារ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់ពាក់អាវខ្មៅដើរចូលទៅក្នុងបរិវេណមហាវិទ្យាល័យដោយមានកាំភ្លើងប្រភេទ shotgunកាន់នៅដៃ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ជនដៃដល់ដែលបាញ់ប្រហារនោះមានឈ្មោះ Timur Bekmansurov អាយុ១៨ឆ្នាំ។ នៅក្នុងបណ្តាញសង្គមមុនពេលបាញ់ប្រហារ បានផ្សព្វផ្សាយថា ជនដៃដល់ Timur Bekmansurov និយាយថា ការបាញ់ប្រហារនៅមហាវិទ្យាល័យខាងលើគឺដោយសារតែទីតាំងនេះបានបំពានកំហុសយ៉ាងធំធេងកាលពី៤ឆ្នាំមុន។
ជនដៃដល់ក៏បានបង្ហោះក្នុងបណ្តាញសង្គមមុនពេលបាញ់ប្រហារថា «តែងតែគិតដល់ការស្លាប់ ហើយចង់នាំមនុស្សស្លាប់ទៅជាមួយកាន់តែច្រើនកាន់តែល្អ»។ ការបង្ហោះរបស់ជនដៃដល់ត្រូវបានប្រព័ន្ធគ្រប់គ្រងបណ្តាញសង្គមនៅរុស្ស៊ីលុបចោលវិញភ្លាមៗផងដែរ។
ប្រធានាធិបតីពូទីនទទួលបានព័ត៌មានស្តីពីការបាញ់ប្រហារខាងលើ ហើយលោកក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ៕ដោយ៖ធីរីណា

រូបភាពនិស្សិតសាកលវិទ្យាល័យ Perm បានលោតចុះពីលើអគារនៅពេលដែល Timur Bekmansurov ប្រដាប់ដោយកាំភ្លើងចូលទៅក្នុងសាលបង្រៀន។ប្រភពរូបថត៖vtc.nv.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print