ប្រទេសថៃ៖ ពលរដ្ឋជាជនជាតិខ្មែរចំនួន០២នាក់ត្រូវបានកម្លាំងអភិរក្សថៃ ចាប់ខ្លួនខណ:ដែលពួកគេបានលបឆ្លងដែនចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត ។
ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ស្រុកកាន់ថនឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។
ពលរដ្ឋជាជនជាតិខ្មែរដែលកម្លាំងអភិរក្សថៃឃាត់ខ្លួនទាំងពីរនាក់រួមមាន ! ទី១-ឈ្មោះ ព្រុំ ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី២-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុ ១៩ឆ្នាំ រួមជាមួយវត្ថុតាងដកហូតរួមមាន ! ឈើគ្រញូងចំនួន ០៣ដុំ ពិលសម្រាប់ពាក់ក្បាលចំនួន ០២ និងការ៉ុងកែច្នៃធ្វើជាសាក់កាដូស្ពាយខ្នងចំនួន០១ ។
ក្រោយពីឃាត់ខ្លួនពលរដ្ឋជនជាតិខ្មែរទាំងពីរនាក់ត្រូវបានកម្លាំងអភិរក្សបញ្ជូនទៅខ័ណ្ឌរដ្ឋបាលព្រៃឈើបឹងម្លូ ប្រទេសថៃដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា