អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា​!​ មានចំនួន ៤ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៤នាក់​,ឃាត់យានយន្ត (គ្មាន)​ និងពិន័យជាប្រាក់ចំនួន ៨០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៤ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១​។

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១៖​ កាអនុវត្តវិធានការច្បាប់មានចំនួន ៤ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៤នាក់​
២.ឃាត់យានយន្ត (គ្មាន)
៣.ពិន័យជាប្រាក់ ចំនួន ៨០០,០០០រៀល។

គួរបញ្ជាក់ថា​ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​ ចំនួន​អ្នកឆ្លងជំងឺកូវីដ-១៩​ សរុប​ ១០៦,៦១៩ នាក់​ ក្នុងនោះ​ អ្នកជាសះស្បើយមានចំនួ​ន​ ៩៩,១៣៤ នាក់​ និង អ្នកស្លាប់=២,១៧៦ នាក់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print