វៀតណាមផលិតវ៉ាក់សាំង Sputnik V ដំបូងដោយជោគជ័យ

ចែករំលែក៖

វ៉ាក់សាំង Sputnik V ផលិតដោយ ក្រុមហ៊ុន Vabiotech នឹងត្រូវបានប្រើប្រាស់ចាក់ជូនពលរដ្ឋនៅទូទាំងប្រទេស។ នៅថ្ងៃទី២៤ខែកញ្ញា ក្រុមហ៊ុន TNHH MTV Vaccine (Vabiotech)ជាក្រុមហ៊ុនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលបានប្រកាសថា បានផលិតដោយជោគជ័យវ៉ាក់សាំងប្រឆាំងកូវីដ ១៩ Sputnik V ដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម។ បណ្ឌិត Tuan Dat ប្រធានក្រុមហ៊ុន Vabiotech បានឲ្យដឹងថា ក្រុមហ៊ុនពិតជាសម្បាយរីករាយយ៉ាងខ្លាំង ដែលផលិតវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ដំបូងបង្អស់ក្នុងប្រទេសវៀតណាម ។ វ៉ាក់សំាងដែលផលិតរួចនឹងបញ្ជូនទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ២៦ខែកញ្ញាដើម្បីវិភាគ និងវាយតម្លៃ ពីគុណភាព ។ លោក Tuan Dat បានបញ្ជាក់ថា «ជាមួយវ៉ាក់សាំងផលិតនៅក្នុងប្រទេសវៀតណាម នឹងជួយបំពេញប្រភពផ្គត់ផ្គង់បានល្អ គុណភាព និងទប់ស្កាត់ការឆ្លងកូវីដ១៩ក្នុងសង្គម»។ តាមគម្រោងវ៉ាក់សាំង Sputnik V ផលិតក្នុងប្រទេសវៀតណាម ដើម្បីចាក់ជូនពលរដ្ឋទូទាំងប្រទេស។ វ៉ាក់សាំង Sputnik V ជាវ៉ាក់សាំងដំបូងប្រឆាំងកូវីដ ១៩ អនុម័តឲ្យប្រើប្រាស់ដំបូងបង្អស់នៅលើពិភពលោក ។ វ៉ាក់សាំងនេះចាក់ពីរដូស មានគម្លាត់ពីគ្នា ៣សប្តាហ៍ ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ ១៩ ដល់ទៅ ៩១,៦% ។ ក្រោយការចាក់ដូសទីពីរ វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងកូវីដ១៩ ដល់ទៅ ៩៨%។ នៅក្នុងប្រទេសវៀតណាម វ៉ាក់សាំង Sputnik V ត្រូវបានក្រសួងសុខាភិបាល វៀតណាមផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់តាំងពីថ្ងៃទី ២៣ខែមីនាឆ្នាំ ២០២១ ។ នៅថ្ងៃទី២១ខែកក្កដា វៀតណាមបានប្រកាសចាប់ផ្តើមផលិតវ៉ាក់សាំង Sputnik V ៕ដោយ៖ធីរីណា

ប្រភពរូបថត៖Plo.vn.

...

ប្រភពរូបថត៖24.COM.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print