តុលាការសម្រេចឃុំខ្លួនបុរស៨នាក់ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិត្រង់ចំណុចទូលបាញ់ម៉ាល់ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស៨នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិត្រង់ចំណុចទូលបាញ់ម៉ាល់ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

បុរស៨នាក់ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិ ជាប់ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិនិងបានរឹបអូសវត្ថុតាងរួមមាន ៖ រណារយន្តចំនួន ០១គ្រឿង, ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅ ចំនួន ០១គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង ក្នុងនោះ ម៉ូតូម៉ាក HONDA DREAM (ចាស់) ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-3334 ចំនួន ០១គ្រឿង, ម៉ូតូម៉ាក HONDA Wave (ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន ០១គ្រឿង, ម៉ូតូម៉ាក ZUSUKI SMASH(ចាស់) ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ចំនួន ០១គ្រឿង វត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការរបៀងកោះញែក។ ចំណែកជនសង្ស័យបាននាំខ្លួនមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិតាមនីតិវិធី៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print