រាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋអារីហ្ស៊ូណា លោកបៃឌិននៅតែឈ្នេះដដែល

ចែករំលែក៖

លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃនូវសន្លឹកឆ្នោតចំនួន២,១លានសន្លឹកនៅក្នុងតំបន់ Maricopa រដ្ឋអារីហ្ស៊ូណា បង្ហាញឱ្យឃើញថា លោកបៃឌិន ទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងមុនទៅទៀត ។ លោក Doug Logan មន្ត្រីទទួលបន្ទុកការស្រាវជ្រាវលទ្ធផលបោះឆ្នោតបាននិយាយទៅកាន់ព្រឹទ្ធសភារដ្ឋអារីហ្ស៊ូណានៅថ្ងៃទី ២៤ខែកញ្ញា (ពេលវេលានៅអាមេរិក)ថា ប្រធានាធិបតីបៃឌិនទទួលបានជ័យជម្នះលើលោកដូណាល់ ត្រាំនៅក្នុងតំបន់ Maricopa ដែលជាខណ្ឌមានពលរដ្ឋច្រើនបំផុតក្នុងរដ្ឋអារីហ្ស៊ូណា។ លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញបង្ហាញឱ្យឃើញថា លោកបៃឌិន ទទួលបានច្រើនជាង ៩៩សន្លឹកក្នុងលទ្ធផលកាលពីឆ្នាំ២០២០ ហើយលោកត្រាំមានតិចជាងសន្លឹកឆ្នោតកាលពីមុន។ នៅក្នុងការប្រកាសរបស់ប្រមុខព្រឹទ្ធសភារដ្ឋអារីហ្ស៊ូណា លោក Loganបញ្ជាក់ថា លទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញគឺមានការខុសគ្នាតិចតួចតែប៉ុណ្ណោះ។ ការរាប់សន្លឹកឆ្នោតឡើងវិញក្នុងរដ្ឋអារីហ្ស៊ូណា បានធ្វើឡើងតាមសំណើរបស់គណបក្សសាធារណរដ្ឋ។ ប៉ុន្តែលទ្ធផលរាប់សន្លឹកឆ្នោតឡើងវិញមិនឃើញមានការបន្លំក្នុងការបោះឆ្នោតនោះឡើយ ។ ជាមួយលទ្ធផលទាំងនោះបង្ហាញឱ្យឃើញថា ការចោទប្រកាន់របស់លោកត្រាំ ទៅលើលទ្ធផលបោះឆ្នោត គឺជារឿងមិនពិត ។ តាមលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋអារីហ្ស៊ូណា លោកបៃឌិនទទួលបានជ័យជម្នះ នាំមុខលោកត្រាំដល់ទៅ ១ម៉ឺនសន្លឹក៕ដោយ៖ធីរីណា

រូបថត៖AZ Central.

...

រូបថត៖Devi Bones/Shutterstock.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print