ក្រុមតាលីបង់ព្យួរសាកសពអ្នកទោសកណ្តាលវាល គឺជាសញ្ញា នៃការវិលត្រឡប់មកអនុវត្តច្បាប់តឹងតែងដូចមុន

ចែករំលែក៖

កម្លាំងទាហានក្រុមតាលីបង់បានព្យួរសាកសពអ្នកទោស៤នាក់ដែលបានប្រហារជីវិតនៅទីសាធារណៈ ជាការព្រមានដល់អ្នកផ្សេងទៀត។ អ្នកទោសទាំង៤នាក់ត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតនៅទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។

អ្នកសារព័ត៌មានក្នុងតំបន់បាននិយាយទៅកាន់សារព័ត៌មាន CNN ថា សពបុរសទាំង៤នាក់ខាងលើ បានចាប់ជំរិតអ្នកជំនួញម្នាក់និងកូនប្រុសរបស់គាត់នៅក្នុងខេត្ត Herat កាលពីមួយថ្ងៃមុន ។ ក្រុមតាលីបង់បានដោះលែងឳពុកកូនអ្នកជំនួញ ហើយសម្លាប់អ្នកចាប់ជំរិតទាំង៤នាក់។ សាកសពជនដៃដល់ត្រូវបានព្យួរនៅទីសាធារណៈ៤កន្លែងផ្សេងគ្នាក្នុងទីក្រុងនាថ្ងៃទី២៥ខែកញ្ញា។
អភិបាលខេត្ត Herat លោក Sher Ahmed Ummar Muhajir បានឱ្យដឹងថា «ជនចាប់ជំរិត៤នាក់ ត្រូវបានសម្លាប់ ចំណែកសមាជិកក្រុមតាលីបង់មួយរូបរងរបួសក្នុងការប៉ះទង្គិចគ្នានៅក្នុងខណ្ឌទី១៤ក្នុងក្រុង Herat ។
សកម្មភាពខាងលើរបស់ក្រុមតាលីបង់បានបង្ហាញឱ្យឃើញថា ការអនុវត្តច្បាប់ដាក់ទណ្ឌកម្មតឹងតែងបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវរដ្ឋាភិបាលតាលីបង់អនុវត្តសាជាថ្មី ក្រោយការឡើងកាន់អំណាចដឹកនាំប្រទេសនេះ នៅខែសីហាឆ្នាំ២០២១។
ពលរដ្ឋអាហ្វហ្គានីស្ថាន និងសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាកថាតើក្រុមតាលីបង់ អនុវត្តច្បាប់តឹងតែងក្នុងការដឹកនាំប្រទេសដូចកាលពីឆ្នាំ១៩៩០ដែរឬទេ ។ ក្នុងអំឡុងពេលនោះ ការដាក់ទោសយ៉ាងព្រៃផ្សៃទៅលើអ្នកលួច ប្លន់ ដោយកាត់ដៃកាត់ជើងនៅទីសាធារណៈ ជាការព្រមានដល់អ្នកផ្សេងៗទៀត ៕ដោយ៖ធីរីណា

...

ប្រភពរូបថត៖anninhthudo.nv.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print